ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,២រ៉ិចទ័រ វាយប្រហារភាគខាងត្បូងហ្វូលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថាន តាមដានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ នៅខេត្ត Surigao Del Sur ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ។

វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅម៉ោង៦និង១០នាទីព្រឹកម៉ោងសកល ដែលមានជម្រៅ១៦គីឡូម៉ែត្រ ចម្ងាយប្រមាណ៦៨គីឡូម៉ែត្រ ភាគឦសានក្រុង Bayabas ។

វិទ្យាស្ថានបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដី់ក៏បានអង្រួន នៅក្រុង Surigao City នៅខេត្ត Surigao Del Norte ដែរ ។

វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីនឹងបង្កផលអាក្រក់ ប៉ុន្តែនឹងមិនបង្ក ឲ្យមានការខូចខាតអ្វីនោះទេ ។

ដោយសារតែហ្វីលីពីន ជាប្រទេសស្ថិតនៅចំរង្វង់អគ្គី ជារឿយៗមានគ្រោះរញ្ជួយដី កើតមានឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top