ព័ត៌មានអន្តរជាតិ

ក្នុង១ថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩លើសពី១ពាន់នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ប្រចាំថ្ងៃ រហូតដល់ជាង១ពាន់នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) បន្ទាប់ពីមានអ្នកស្លាប់ត្រូវបានចុះក្នុងបញ្ជី១.០៣១នាក់ ដោយសារជំងឺនេះក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៤៣.៩៥២នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា នេះជាលើកដំបូងហើយដែលប្រេស៊ីល មានអ្នកស្លាប់លើសពី១ពាន់នាក់ក្នុង១ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៥ កញ្ញា នៅគ្រា១.១១៣នាក់ ។

លើសពីនេះ ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃអ្នកឆ្លងជងឺចំនួន៣៣.៤១៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់៤.៨១០.៩៣៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top