បរទេស៖ យ៉ាងហោចណាស់មនុស្សចំនួន ៣៤ លាននាក់ បានឆ្លងមេរោគកូវីដ១៩ និង មានអ្នកស្លាប់ ១ លាននាក់ ត្រូវបានគេរាយការណ៍ នៅទូទាំងពិភពលោកគិត ត្រឹមថ្ងៃទី ២ ខែតុលា។ នេះបើយោងតាម អង្គការសុខភាព ពិភពលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំនិងភរិយាថ្មីៗនេះ បានក្លាយជាមនុស្សថ្មីបំផុត ក្នុងបញ្ជីអ្នកនយោបាយលេចធ្លោ និងឥស្សរជន ដែលលេចធ្លោសាធារណៈ ទូទាំងពិភពលោក ដែលឆ្លងវីរុសកូវីដ ១៩ ពេលមានការរីករាលដាល នៃរោគរាតត្បាត ទូទាំងពិភពលោក។
នេះគ្រាន់តែជាការសង្ខេបនៃ“ ជនរងគ្រោះ” ដែលមានឈ្មោះលេចធ្លោល្បីៗមួយចំនួន ដែលបានឆ្លងជំងឺដែលកំពុងតែរាលដាលពាសពេញពិភពលោកពេញមួយឆ្នាំនេះ។
ទី១. លោក ដូណាល់ត្រាំ និង ភរិយា
នៅព្រឹកថ្ងៃទី ២ ខែតុលាលោកដូណាល់ត្រាំ បានលើកឡើងនៅលើធ្វីតធ័រថា លោកនិងភរិយាលោកស្រី Melania បានធ្វើតេស្តវិជ្ជមាន (ឆ្លង) ជំងឺកូវីដ១៩ ដោយលោកបានបន្ថែមថា ទាំងលោកនិង ភរិយា នឹងចាប់ផ្តើម“ ដំណើរការផ្តាច់ខ្លួនឱ្យនៅដាច់ដោយឡែក ។
![](https://dap-news.com/wp-content/uploads/2020/10/1-3.jpg)
ទី២. លោក Jair Bolsonaro
ដោយនិយាយរិះគន់ចំពោះវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ កាលពីដើមឆ្នាំនេះ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសនៅក្នុងខែកក្កដាថា លោកបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសនេះ។ លោក Bolsonaro បាននិយាយថា លោកបានចាប់ផ្តើមប្រើថ្នាំ hydroxychloroquine ដើម្បីប្រឆាំងនឹងជំងឺគ្រុនចាញ់ដើម្បីព្យាបាលជំងឺនេះ។
![](https://dap-news.com/wp-content/uploads/2020/10/4-2.jpg)
ទី៣. លោក Boris Johnson
នៅថ្ងៃទី ២៧ ខែមីនា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថា លោកបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ១០ ថ្ងៃក្រោយបន្ទាប់ពីតស៊ូ វាយបករោគសញ្ញានៃជំងឺនេះនៅផ្ទះ។ បន្ទាប់ពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ លោក Boris Johnson បានចេញពីមន្ទីរពេទ្យនៅថ្ងៃទី ១២ ខែមេសា។
![](https://dap-news.com/wp-content/uploads/2020/10/5-2.jpg)
ទី៤. ព្រះអង្គម្ចាស់ឆាល
ព្រះអង្គម្ចាស់ឆាល ដែលជាអ្នកស្នងរាជ្យបន្តពីចក្រភពអង់គ្លេស បានបញ្ចប់ភាពឯកោ (ចត្តាឡីស័ក) នៅឯគេហដ្ឋានក្នុងប្រទេសស្កុតលែន ជាមួយនឹងភរិយារបស់ព្រះអង្គ បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានវិរុសកូវីដ ១៩ ក្នុងខែមីនា ប៉ុន្មានថ្ងៃក្រោយមកព្រះអង្គម្ចាស់បានទទួលជ័យជំនះពីសមរភូមិផ្ទាល់ខ្លួនរបស់ព្រះអង្គជាមួយនឹងរោគាពាធ។
![](https://dap-news.com/wp-content/uploads/2020/10/6-2.jpg)
ទី៥. លោក Alexander Lukashenko
នៅចុងខែកក្កដាប្រធានាធិបតីបេឡារុស្ស គឺលោក Alexander Lukashenko បានប្រកាសថា លោកមានទំរង់ដែលគេហៅថា មិនលេចរោគសញ្ញា នៃជំងឺកូវីដ១៩ ដោយបន្ថែមថាគាត់អាចទ្រាំទ្រនឹងជំងឺ“ នៅលើប្រអប់ជើង” ។
![](https://dap-news.com/wp-content/uploads/2020/10/7-1.jpg)
យោងតាមអង្គការសុខភាពពិភពលោកឱ្យដឹងថា គិតត្រឹមថ្ងៃទី ២ ខែតុលា យ៉ាងហោចណាស់មានករណីចំនួន ៣៤.០៧៩.៥៤២ ដែលត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគកូវីដ១៩ ហើយមានអ្នកស្លាប់ ១.០១៥.៩៦៣ នាក់នៅជុំវិញពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)