ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី អំពាវនាវ ឲ្យមានតុល្យភាព រវាងសេដ្ឋកិច្ច និងកូវីដ១៩ នៅក្នុងប្រទេស

ភ្នំពេញ ៖ កាលពីចុងសប្តាហ៍ កន្លងមកប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការអំពាវនាវខ្លាំងៗ សុំឲ្យ សេវានិងសុខភាពសាធារណៈ នៅតែជាអាទិភាពកំពូល របស់រដ្ឋាភិបាល ចំពេលមានជំងឺរាតត្បាត កូវីដ១៩ នៅក្នុងប្រទេស។

ប៉ុន្តែទោះបីជា យ៉ាងណា ទន្ទឹមនឹងអទិភាពនោះរដ្ឋាភិបាល ក៏បាននិងកំពុងតែធ្វើការ ចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលត្រូវបានបំផ្លាញ ដោយជំងឺរាតត្បាតនេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបាន ផ្សព្វផ្សាយនៅក្នុងប៉ុស្តិ៍ ផ្លូវការរបស់លោកប្រធានាធិបតី នៅលើគេហទំព័រយូធូប កាលពីថ្ងៃអាទិត្យបាននិយាយថា សុខភាពសាធារណៈ ត្រូវតែជារឿងទី មួយហើយគឺជាការងារអទិភាព ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ដែរថា ការធ្វើឱ្យសុខភាពសាធារណៈ ជាអាទិភាពមិនមែនមានន័យថា ប្រទេសត្រូវលះបង់ទិដ្ឋភាព សេដ្ឋកិច្ចរបស់នោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top