ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់រំពឹងថា សហភាពអ៊ឺរ៉ុបនឹងដាក់ទណ្ឌកម្មលើរុស្សី

បរទេស៖កាលពីចុងសប្តាហ៍កន្លងមករដ្ឋមន្រ្តីក្រសួងការបរទេស អាល្លឺម៉ង់លោក Heiko Maas បាននិយាយ ថាប្រទេសអាល្លឺម៉ង់រំពឹងថា សហគមន៍អ៊ឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ីជុំវិញ ការបំពុលមេដឹកនាំ បក្សប្រឆាំង លោក Alexei Navalny ដោយសារជាតិគិមីម្យ៉ាង ដែលត្រូវបានអន្តរជាតិ ហាមឃាត់ ។

រំលឹកដែរថា លោក Navalny បានសន្លប់បាត់ស្មារតីកាលពីដើម ខែកញ្ញាបន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗក្នុងពេលហោះហើរនៅកាន់តំបន់ស៊ីបេរីកាលពីថ្ងៃទី ២០ ខែសីហាហើយក្រោយមកត្រូវបានដឹកតាមយន្តហោះទៅកាន់ទីក្រុងប៊ែរឡាំងដើម្បីព្យាបាល។ វេជ្ជបណ្ឌិតអាល្លឺម៉ង់និយាយថាគាត់បានពុល ដោយសារសារធាតុដែលមានឈ្មោះថា Novichok ដែលសារធាតុគិមីពុល របស់រុស្ស៊ី។

អាល្លឺម៉ង់បារាំងនិងបស្ចិមប្រទេសផ្សេងទៀតបានទាមទារ ការពន្យល់ពីរដ្ឋាភិបាល ក្រឹមឡាំងចំពោះករណីរបស់Navalnyប៉ុន្តែជាការឆ្លើយប្រទេសរុស្សីបាននិយាយថា ខ្លួនមិនបានឃើញភ័ស្តុតាងច្បាស់លាស់ណាមួយ នៅឡើយមកដល់ពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top