ព័ត៌មានអន្តរជាតិ

ក្រុមភេរវករចំនួន០៤នាក់ ត្រូវបានចាប់ខ្លួន នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ប៉ូលិសជាតិបាននិយាយថា ប៉ូលិសប្រឆាំងនឹងក្រុមភេរវករ របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការចាប់ខ្លួន បានជនសង្ស័យចំនួន០៤នាក់ ដែលជាក្រុមភេរវករ ដោយដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងក្រុមសកម្មប្រយុទ្ធអាល់ កៃដា ដែលមានបណ្តាញរបស់ Jemaah Islamiyah ។

លោក Argo Yuwono អ្នកនាំពាក្យប៉ូលិសជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទថា ក្រុមជនសង្ស័យ ត្រូវបានចាប់ខ្លួន នៅកន្លែងផ្សេងៗគ្នា ខេត្តជ្វាខាងលិច ក្នុងនោះរាប់ទាំងទីកន្លែងក្រុង Bekasi នៅទីតាំងព្រំដែនខាងកើត នៃរដ្ឋធានីហ្សាការតា ។

ប៉ូលិសប្រឆំាងនឺងក្រុមភេរវករ ក៏បានរឹបអូសបាន សៀវភៅជាច្រើនក្បាល ដែលនិយាយអំពីក្រុមជីហាដនិយម និងកាំភ្លើងច្នៃប្រឌិត និងអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀត នៅក្នុងពេលចាប់ខ្លួន ជនសង្ស័យទាំង០៤នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top