ព័ត៌មានអន្តរជាតិ

មេបញ្ជាការកងទ័ពថ្មីរបស់ថៃ បញ្ជាក់ជាថ្មីទៀតថា ឱកាសនៃការធ្វើ រដ្ឋប្រហារគឺសូន្យ

បរទេស៖ មេបញ្ជាការកងទ័ពថ្មី គឺឧត្តមសេនីយ៍ Narongphan Jitkaewtae មាននិយាយថា ឱកាសនៃការធ្វើរដ្ឋប្រហារគឺសូន្យ លុះត្រាតែមានស្ថានភាពកាន់តែយ៉ាប់យ៉ឺន ហើយលោកក៏បានជំរុញឱ្យប្រជាជនទប់ស្កាត់ផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Narongphan Jitkaewtae ដែលបានចូលកាន់មុខតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើសន្និសិទកាសែតលើកដំបូងរបស់លោក នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការប្រជុំរបស់កងកម្លាំងប្រដាប់អាវុធនិងមេប៉ូលិសនៅទីបញ្ជាការកងទ័ពនៅថ្ងៃមុន។

នៅពេលសួរថាតើ លោកអាចធានាថានឹងមិនមានការធ្វើរដ្ឋប្រហារទេក្នុងកំឡុងពេលកាន់អំណាច ៣ ឆ្នាំរបស់លោក ដែលបញ្ចប់នៅឆ្នាំ ២០២៣ នោះ? ប៉ុន្តែលោកបានបដិសេធមិនឆ្លើយតបដោយផ្ទាល់ទេ។ លោកបាននិយាយថា “មេបញ្ជាការកងទ័ពទាំងអស់ត្រូវបានគេសួរសំណួរនេះ ហើយលោកបាននិយាយដោយមិនប្រែប្រួលថា ឱកាសគឺសូន្យ នៅលើលក្ខខណ្ឌដែលគ្មាននរណាម្នាក់បង្កជម្លោះដែលនាំឱ្យមានអំពើហឹង្សានិងចលាចល” ៕ប្រែសម្រួលៈ ណៃ តុលា

To Top