ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង ប្រឈមមុខទៅនឹងការលាលែង ពីតំណែងដោយសារស្វាមី

បរទេស ៖ សារព័ត៌មាន អន្តរជាតិ បានចេញផ្សាយថា លោកស្រី Kang Kyung Wha ដែលជារដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង សព្វថ្ងៃកំពុង ប្រឈមមុខ ទៅនឹងសំពាធ ដើម្បីលាលែងចេញពីតំណែង ហើយក្រោយពេលដែលស្វាមី របស់គាត់បានល្មើស ទៅនឹងគោលការណ៍រឹតបន្តឹង របស់រដ្ឋាភិបាល ដើម្បីអាចធ្វើដំណើរទៅក្រៅប្រទេស និងអាមេរិក ដើម្បីរឿងដែលមិននឹកស្មាន មួយទៅវិញ។

លោក Lee Yill Byung ដែលត្រូវជាស្វាមី របស់លោកស្រី រដ្ឋមន្ត្រី និងក៏ជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យផងពេលនេះ បានក្លាយទៅជាគោលដៅទិះតៀន ពីសំណាក់មនុស្សជាច្រើននៅទូទាំង ប្រទេសកូរ៉េខាងត្បូង ក្រោយពេលដែលគាត់បានប្រឈមមុខ ទៅនឹងក្រុមការងារទូរទស្សន៍ ក្នុងស្រុកមួយមុនពេល ដែលគាត់បានព្យាយាម ធ្វើការហោះហើរ ចេញទៅក្រៅប្រទេស កាលពីថ្ងៃសៅរ៍កន្លងទៅ។

លោក Byung បានស្រែកទៅកាន់ ក្រុមអ្នកយកព័ត៌មាន ទាំងនោះថា វិបត្តិកូវីដ១៩ មិនងាយ នឹងចប់ក្នុងពេលដ៏ឆាប់នោះទេ ហើយគាត់មិនអាចអង្គុយរងចាំនៅផ្ទះ រហូតនោះដែរ ។ គាត់មិនអាចខ្វាយខ្វល់តែពីជីវិត របស់អ្នកដទៃហើយមិនអាចរស់នៅ តាមបែបជីវិតរបស់គាត់នោះដែរ ។ បុរសរូបនេះបានលប់ចោលសារបង្ហោះលប្លុក របស់គាត់នាពេលកន្លងមកថា មានបំណងចង់ទិញ នាវាកំសាន្តដ៏ទំនើបមួយ និងធ្វើដំណើរកំសាន្តដើម្បីឲ្យជីវិត ដែលនៅសេសសល់ប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពរីករាយ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top