ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លង ជំងឺកូវីដ១៩កើនឡើង លើសពី៧លាននាក់ ខណៈបង់ក្លាដេសកើនដល់ជាង៣៧ម៉ឺន នាក់់

ហុងកុង៖​ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាល ពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ការឆ្លងជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលនៅក្នុង បណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើន ឡើងលើសពី៧លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ទន្ទឹមនឹងនេះដែរ ប្រទេសបង់ក្លាដេស មានករណីកើនឡើងដល់៣៧៨.២៦៦នាក់ ។

ក្រសួងសុខាភិបាល សហព័ន្ធបានប្រកាសថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស៧ លាននាក់ បានកើនឡើង ៧.០៥៣.៨០៦នាក់ ខណៈដែលអ្នកស្លាប់បានកើនឡើង ដល់១០៨.៣៣៤នាក់ ។

មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៧៤.៣៨៣នាក់ និងមានអ្នកស្លាប់ចំនួន់់ ៩១៨នាក់ ត្រូវបានចុះក្នុងបញ្ជីនៅទូទាំងប្រទេស ក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top