ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជំរុញកូរ៉េខាងជើង ឲ្យវិលចូលតុចរចា ដើម្បីទទួលបានវឌ្ឍនភាព នៃការរំសាយអាវុធនុយក្លេអ៊ែរ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវដល់កូរ៉េខាងជើង ឱ្យវិលត្រឡប់មកតុពិភាក្សាវិញ ដើម្បីទទួលបានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ នៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងដំណោះស្រាយ សន្តិភាពអចិន្រ្តៃយ៍ នៅឧបទ្វីបកូរ៉េ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកត់សំគាល់ សេចក្តីប្រកាសរបស់កូរ៉េខាងជើង ស្តីពីការគិតទុកជាមុន នូវការស្តារឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ នៅពេលមានលក្ខខណ្ឌសមស្រប ត្រូវបានបង្កើតឡើង។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបានឲ្យដឹងថា ខ្លួនបានរំពឹងថា ការឆ្លើយតបរបស់ក្រុងព្យុងយ៉ាង ចំពោះការអំពាវនាវ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ក្នុងអំឡុងពេលមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីខែកញ្ញា សម្រាប់សេចក្តីប្រកាស បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ៕ ដោយ៖ ឈូក បូរ៉ា

To Top