ព័ត៌មានអន្តរជាតិ

Trump ធ្វើតេស្តអវិជ្ជមានសាជាថ្មី កំពុងត្រៀមចេញយុទ្ធនាការ ឡើងវិញនៅរដ្ឋហ្វ្លរីដា

វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារ បានឲ្យដឹងថា ការធ្វើតេស្តអវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ទៅលើ លោកប្រធានាធិបតីអាមេរិក Donald Trump បើតាមការបញ្ជាក់ពីអ្នកជំនាញ របស់សេតវិមានលោក Sean Conley ។

លោក Trump នឹងត្រូវត្រៀមខ្លួនដើម្បីអាច បង្ហាញខ្លួនសាជាថ្មីនៅក្នុង យុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Sanford រដ្ឋ Florida នាយប់ថ្ងៃចន្ទបន្ទាប់ពី បានអវត្តមានដោយសាររកឃើញថា មានផ្ទុកវិជ្ជមានកូវីដ១៩ តាំងតែពីថ្ងៃទី១ ខែតុលា មកពោលគឺ ១២ថ្ងៃមកហើោយ។

គួរឲ្យដឹងដែរថា ក្នុងពេលដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតិអាមេរិក នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២២ថ្ងៃខាងមុខនេះ ការបោះឆ្នោតសាកល្បងគឺកំពុងតែ បានប្រព្រឹត្តទៅផងដែរដោយចំនួន នៃការបោះឆ្នោតដែលបាន ៧,៨លាននាក់មកហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top