បរទេស៖ប៉ូលីសថៃ (RTP) បានបណ្តេញមន្រ្តីប៉ូលីសចេញពីក្របខណ្ឌចំនួន ២៤៥ នាក់ ពីបទប្រព្រឹត្តខុស ចាប់តាំងពីខែមករា ខណៈដែល ៥៣ នាក់ត្រូវបានរំសាយ និង ៤៤ ត្រូវបញ្ឈរជើងពីសេវាកម្ម។ នេះបើតាម អ្នកនាំពាក្យ RTP លោកឧត្តមសេនីយ៍ Yingyos Thepjamnong បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមួយ នៅឯទីបញ្ជាការប៉ូលីសក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា។ លោក Yingyos បាននិយាយថា កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាទូទៅទាក់ទងនឹងការងាររបស់ប៉ូលីស ក៏ដូចជាស្ថិតិស្តីពីការដាក់ទណ្ឌកម្មទៅលើមន្រ្តីប៉ូលីស ដែលត្រូវបានគេរកឃើញថាមានពិរុទ្ធភាព។
លោកបន្តថា “ នៅក្នុងខែតុលា មន្រ្តីប៉ូលីស ២៣ នាក់ត្រូវបានផ្តន្ទាទោស , ១៥ នាក់ត្រូវបានបណ្តេញចេញពីការងារ និង ៤ នាក់ត្រូវបានរំសាយ ខណៈ ៤ នាក់ត្រូវបានព្យួរការងារ។
លោកបន្តថា « ស្ថិតិចាប់ពីខែមករារហូតមកដល់ពេលនេះបង្ហាញថា រហូតមកដល់ពេលនេះ មានមន្រ្តីប៉ូលីសចំនួន ៣៤២ នាក់ត្រូវបានផ្តន្ទាទោសពីបទប្រព្រឹត្តខុស ហើយ ២៤៥ ត្រូវបានបណ្តេញចេញពីការងារ, ៥៣ នាក់ត្រូវបានរំសាយនិង ៤៤ នាក់ត្រូវបានព្យួរការងារ៕ប្រែសម្រួលៈ ណៃ តុលា