Covid-19

ជប៉ុនផ្ទះករណីកូវីដ១៩ បំបែកកំណត់ត្រា៤ថ្ងៃ ជាប់គ្នាគិតត្រឹមថ្ងៃសៅរ៍

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាចំនួន នៃការឆ្លងកូវីដ១៩ជាប្រចាំថ្ងៃ នៅក្នុងប្រទេសជប៉ុន បានឈានទៅដល់ កម្រិតអាក្រក់បំផុត រយៈពេល៤ថ្ងៃជាប់គ្នា ក្រោយរកឃើញករណី ឆ្លងដល់ទៅ២ ៥០៨ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ។

យោងតាមការបញ្ជាក់បន្ថែម របស់ក្រសួងសុខាភិបាល នៃប្រទេសជប៉ុន បានបង្ហាញទៀតថាករណីឆ្លង សរុបនៅទូទាំងប្រទេស គឺមានទៅដល់១៣០ ៨៩១នាក់ មកហើយខណៈដែលអ្នកស្លាប់ត្រឹម ថ្ងៃសៅរ៍មាន ១១នាក់បន្ថែមទៀតនោះ បានធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិត សរុបមានទៅដល់១ ៩៨៧នាក់ នៅទូទាំងប្រទេស។

ក្នុងនោះផងដែរ ត្រឹមថ្ងៃសៅរ៍ម្សិលមិញដែរ ទីក្រុងតូក្យូ ត្រូវបានរកឃើញថាករណីឆ្លង ច្រើនបំផុត ប្រចាំថ្ងៃគឺដល់ទៅ៥៣៩ករណី ខណៈដែលទីក្រុងធំបំផុតទី២ របស់ខ្លួន គឺអូសាកា ក៏បានរកឃើញ ករណីឆ្លងថ្មីច្រើនបំផុត ដែរគឺ៤១៥ ករណីត្រឹមមួយថ្ងៃដូចគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

To Top