ព័ត៌មានអន្តរជាតិ

វៀតណាមជម្លៀស ប្រជាជនរាប់រយនាក់ ចេញពីក្រុង ហាណូយ ក្រោយរកឃើញគ្រាប់បែកទម្ងន់ ៣៤០គីឡូ ក្នុងការដ្ឋាន

បរទេស៖ មនុស្សរាប់រយនាក់ដែលរស់នៅ ជុំវិញផ្លូវមួយនៅកណ្តាលទីក្រុងហាណូយ ត្រូវបានជម្លៀសចេញភ្លាមៗ នៅយប់ថ្ងៃអាទិត្យបន្ទាប់ពីគ្រាប់បែកទម្ងន់ ៣៤០ គីឡូក្រាមត្រូវបានរកឃើញនៅការដ្ឋានសំណង់មួយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរបានព័ទ្ធជុំវិញផ្នែកខ្លះនៃ Cua Bac, Pho Duc Chinh, Pham Hong Thai, និងផ្លូវ Nguyen Truong To ដើម្បីយកគ្រាប់បែកដែលបានរកឃើញកាលពីថ្ងៃមុន។ ពួកគេបានហាមប្រាមការប្រើប្រាស់ទូរស័ព្ទចល័ត និងការជជែកលេងនៅក្បែរនោះ។

កម្មករសំណង់នៅតំបន់ Cua Bac បានរកឃើញគ្រាប់បែកមានកម្ពស់ ៦ ម៉ែត្រនៅខាងក្រោមផ្ទៃដី ខណៈពេលកំពុងជីកដីនៅយប់ថ្ងៃសៅរ៍។ ហេតុការណ៍នេះត្រូវបានរាយការណ៍ទៅអាជ្ញាធរ ហើយគ្រប់សកម្មភាពទាំងអស់ត្រូវបានបញ្ឈប់នៅកន្លែងនោះ ហើយកម្មករត្រូវបានជម្លៀសចេញ។

វិស្វករប្រយុទ្ធមកពីទីបញ្ជាការជាន់ខ្ពស់ ទីក្រុងហាណូយបានរកឃើញថា គ្រាប់បែកនេះ វាបង្កការគំរាមកំហែងយ៉ាងខ្លាំង៕ប្រែសម្រួលៈ ណៃ តុលា

To Top