តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ថា ផ្តាសាយបក្សីបានរកឃើញ នៅក្នុងខេត្តទី៤របស់ប្រទេសជប៉ុន ។ ក្រសួងកសិកម្មបានឲ្យដឹងនៅថ្ងៃអង្គារនេះ ដែលជារលកមួយនៃការឆ្លងជំងឺនៅឯកសិដ្ឋានចិញ្ចឹមបក្សីមួយកន្លែង ក្រោយពីបានផ្ទុះឡើងបង្កមហន្តរាយលើប្រទេសជប៉ុនកាលពីជាង៤ឆ្នាំមុន ។
ក្រសួងបានឲ្យដឹងនៅលើ គេហទំព័របស់ខ្លួនថា ជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅឯកសិដ្ឋានមួយកន្លែង នៅក្រុង Hyuga ខេត្ត Miyazaki នៃដែនកោះ Kyushu ស្ថិតនៅភាគនីរតីនៃប្រទេសជប៉ុន ។
មិនទាន់មានករណីណាមួយឆ្លងមកដល់មនុស្សនៅឡើយទេ ។
គួររំលឹកថា ចាប់តាំងពីមានករណីផ្ទុះជំងឺនៅក្នុងប្រទេសជប៉ុន នៅឆ្នាំ២០១៦ ដែលកើតឡើនៅខេត្ត Kagawa នៅលើដែនកោះ Shikoku ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា