ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងដកទ័ពភាគច្រើន ចេញពីប្រទេសសូម៉ាលី

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានបញ្ជាឲ្យកងទ័ពស្ទើរតែទាំងអស់ដកចេញ ពីប្រទេសសូម៉ាលី ហើយនោះគឺជាផ្នែកនៃដកកងទ័ពសកលធ្វើឡើង ដោយលោកប្រធានាធិបតីសាធារណរដ្ឋរូបនេះ នៅមុនពេលលោកចាកចេញពីតំណែង នៅខែក្រោយ។ 

មន្ទីរបញ្ចកោណបាននិយាយថា “ស្របពេលមានការផ្លាស់ប្តូរក្នុងគោលជំហរកងកម្លាំងនោះ សកម្មភាពនេះ មិនមែនជាការផ្លាស់ប្តូរក្នុងគោលនយោបាយសហរដ្ឋអាមេរិកទេ។ អាមេរិកនឹងរក្សាសមត្ថភាពធ្វើប្រតិបត្តិការ ប្រឆាំងអំពើភេរវកម្មគោលដៅ នៅក្នុងប្រទេសសូម៉ាលី និងប្រមូលព័ត៌មានព្រមានជាមុននិងអ្នកឲ្យការណ៍ ពាក់ព័ន្ធការគម្រាមកំហែងដល់មាតុភូមិ”។ 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានកងទ័ពប្រមាណ៧០០នាក់ នៅក្នុងប្រទេសសូម៉ាលី ផ្តោតសំខាន់លើការជួយកងកម្លាំង ក្នុងតំបន់ផ្តួលពួកបះបោរអាល់សាបាប ដែលមានចំណងទាក់ទងនឹងពួកអាល់កៃដា។ បេសកកម្មនោះ បានទទួលការយកចិត្តទុកដាក់តិចតួចនៅសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានគេគិតថា ជាជ្រុងដ៏សំខាន់មួយនៃកិច្ចប្រឹងប្រែងសកលរបស់មន្ទីរបញ្ចកោណ ប្រយុទ្ធប្រឆាំងនឹងពួកអាល់កៃដា៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top