ព័ត៌មានអន្តរជាតិ

អាមេរិក ក្រើនរំឭកប្រទេស នៅតាមកោះសមុទ្រប៉ាស៊ីហ្វិក អំពីការដេញថ្លៃរបស់ចិន សម្រាប់គម្រោងខ្សែកាបក្រោម សមុទ្រ

បរទេស៖សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានក្រើនរំឭកដល់ប្រទេស នៅតាមបណ្ដាកោះសមុទ្រប៉ាស៊ីហ្វិក ស្តីពីការគម្រាមកំហែង សន្តិសុខ បង្កឡើងដោយការដេញថ្លៃរបស់ក្រុមហ៊ុនចិន ដើម្បីកសាងខ្សែកាបអ៊ីនធឺណេត ក្រោមសមុទ្រ ដែលជាផ្នែកនៃគម្រោង អភិវឌ្ឍន៍អន្តរជាតិ នៅក្នុងតំបន់។

ក្រុមហ៊ុន Huawei Marine ដែលថ្មីៗនេះ បានផ្តាច់ខ្លួនពីក្រុមហ៊ុន បច្ចេកវិទ្យា Huawei Technologies Co Ltd ហើយបច្ចុប្បន្ន ជាត្រូវបានកាន់កាប់សិទ្ធិភាគច្រើនដោយក្រុមហ៊ុនផ្សេងមួយទៀតនោះ បានដាក់ការដេញថ្លៃរួមជាមួយក្រុមហ៊ុន Alcatel Submarine Networks មានទីស្នាក់ការកណ្ដាលនៅបារាំង ដែលជាផ្នែកនៃក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ និងក្រុមហ៊ុន NEC របស់ជប៉ុន សម្រាប់គម្រោង៧២,៦លានដុល្លារ គាំទ្រដោយធានាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងនោះ គឺត្រូវបានរចនាបង្កើតឡើង ដើម្បីការទំនាក់ទំនងឲ្យមានភាពប្រសើរឡើង ដល់ប្រទេសណូរ៉ូ មីក្រូណេស៊ី និងគិរិបាទី៕ប្រែសម្រួល៖ប៉ាង កុង

To Top