ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ប្រទេសមហា អំណាចថ្កោលទោស ការចាប់ខ្លួនសកម្មជន ហុងកុងទាំង៥៣នាក់

បរទេស ៖ យោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង នៅថ្ងៃអាទិត្យទី១០ខែមករានេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក កាណាដាអង់គ្លេសនិង
អូស្ត្រាលីផងបានធ្វើការចូល រួមអំពាវនាវឲ្យមានការថ្កោលទោស ទៅលើសកម្មភាពចាប់ខ្លួន សកម្មជនហុងកុងទាំង៥៣នាក់ ។

ការចាប់ខ្លួនសកម្មជន ទាំងនោះត្រូវបានធ្វើឡើង តាំងតែពីសប្តាហ៍មុន ដោយក្រុមប៉ូលីស នៃទីក្រុងហុងកុង បានសម្រុកចូល និងធ្វើការចាប់ខ្លួនក្រុមនុស្ស ទាំងអស់ហើយវាត្រូវ
បានចាត់ទុកថាជាការចាប់ខ្លួនដ៏ធំបំផុត ចាប់រាប់តាំងពីពេល ដែលច្បាប់សន្តិសុខ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ដោយរដ្ឋាភិបាលចិន កាលពីឆ្នាំទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា នោះលោករដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលី Marise Payne បាននិយាយថា៖វាច្បាស់ណាស់ថា ច្បាប់សន្តិសុខជាតិហុងកុង ជាក់ស្តែងគឺកំពុងត្រូវបានប្រើ ដើម្បីលុបបំបាត់ទស្សនៈប្រឆាំង ទៅនឹងគោលការណ៍និងទស្សនៈ នយោបាយប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top