រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ចំនួន១.១១០នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ២០៤.៦៩០នាក់ ។
ក្រសួងបានឲ្យដឹងទៀតថា ប្រេស៊ីល បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺថ្មីចំនួន៦៤.០២៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៨.១៩៥.៦៣៧នាក់ ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេ នៅក្នុងប្រទេស ហើយក៏ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា