ព័ត៌មានអន្តរជាតិ

រថភ្លើង បុករថយន្តដឹកទំនិញមួយគ្រឿង នៅនីហ្សេរីយ៉ា មិនទាន់មានសេចក្តីរាយការណ៍ ពីអ្នកស្លាប់នៅឡើយទេ

ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរនីហ្សេរីយ៉ា បានបញ្ជាក់នៅថ្ងៃចន្ទនេះថា រថយន្តមួយគ្រឿង បុកជាមួយនឹងរថយន្តដឹកទំនិញមួយគ្រឿង កាលពីព្រឹកថ្ងៃចន្ទនេះ នៅក្រុងឡាហ្គោស តំបន់សេដ្ឋកិច្ចដ៏ធំរបស់ប្រទេសនីហ្សេរីយ៉ា ជាមួយគ្នានេះដែរ មិនទាន់មានសេចក្តីរាយការណ៍មួយ បញ្ជាក់អំពីអ្នកស្លាប់នៅឡើយទេ ។

លោក Jerry Oche អ្នកគ្រប់គ្រងផ្លូវអាយស្ម័យយាន នៃសារជីវកម្មផ្លូវដែក របស់ប្រទេសនីហ្សេរីយ៉ា បានគូសបញ្ជាក់ ដល់ក្រុមអ្នកសារព័ត៌មាន នៅក្រុងឡាហ្គោសថា ឧប្បត្តិហេតុនេះ ស្ថិតក្នុងការស៊ើបអង្កេត ដែលបានប្រកាសថា រថយន្តដឹកជញ្ជូនចំណីសត្វ ធ្វេសប្រហែសនឹងការបើកបរ បានបុកចូលរថភ្លើង នៅលើផ្លូវដាក់ស្លាកសញ្ញា ។

លោក Oche បាននិយាយថា “នាពេលឥឡូវនេះ មិនទាន់មានសេចក្តីរាយការណ៍ ពីអ្នកស្លាប់នៅឡើយទេ” ។

លោក បាននិយាយថា អ្នកបើកបររថយន្តដឹកទំនិញ បានបើកបុកលើផ្លូវរថភ្លើង និងបានបុកចំរថភ្លើង ទន្ទឹមនេះដែរ រថយន្តមួយច្រើនទៀត បានបញ្ឈប់រថភ្លើងដែលឆ្លងកាត់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top