ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Sikorsky នឹងផលិតក្រុមចុងក្រោយ នៃឧទ្ធម្ភាគចក្រ VH-92A

បរទេស៖ក្រុមហ៊ុន Sikorsky នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាទិញឧទ្ធម្ភាគចក្រ VH-92A Sikorsky ចំនួន៥គ្រឿង ដែលរួមទាំងពីរគ្រឿង សម្រាប់យកទៅផ្លាស់ប្តូរយន្តហោះប្រធានាធិបតី ឈ្មោះ Marine One។

កិច្ចព្រមព្រៀង៤៧០លានដុល្លារនោះ មានរួមទាំងផលិតកម្មក្រុមចុងក្រោយនៃឧទ្ធម្ភាគចក្រចំនួន២៣គ្រឿង ដោយត្រូវបានទីបញ្ជាការដែនអាកាសរបស់ទ័ពជើងទឹកអាមេរិកបញ្ជាទិញ ហើយនឹងត្រូវប្រគល់ឲ្យទាំងអស់នៅត្រឹមឆ្នាំ២០២៣។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅក្នុងចំណោមឧទ្ធម្ភាគចក្រ៥គ្រឿង ឧទ្ធម្ភាគចក្រពីរគ្រឿង នឹងត្រូវប្រើប្រាស់សម្រាប់ជាយានជំនះរបស់លោកប្រធានាធិបតីនិងអនុប្រធានាធិបតី និងបំពាក់ដោយកាប៊ីនកំណត់រចនាសម្ព័ន្ធឡើងវិញនិងឧករណ៍គាំទ្រនានា។

គួរបញ្ជាក់ថា ការបញ្ជាទិញឧទ្ធម្ភាគចក្រ VH-92A ទាំងនោះ គឺសម្រាប់យកទៅប្រើប្រាស់ជំនួសកងឧទ្ធម្ភាគចក្រ VH-3D ចំនួន១១គ្រឿង និងឧទ្ធម្ភាគចក្រ VH-60N ចំនួន៨គ្រឿងរបស់កងទ័ពជើងទឹក ដែលក៏ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sikorsky ផងដែរ៕ប្រែសម្រួល៖ប៉ាង កុង

To Top