Covid-19

វ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា នឹងធ្វើដំណើរទៅដល់កាណាដា នៅថ្ងៃពុធនេះហើយ

បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃនេះបានអះអាងថា វ់ាក់សាំង AstraZeneca ប្រមាណជា៥០ម៉ឺនដូស ដែលជាផលិតផលរបស់ Oxford University និងត្រូវផលិតនៅក្នុងរោងចក្រ ក្នុងប្រទេសឥណ្ឌានោះ គឺត្រូវធ្វើដំណើរទៅដល់ប្រទេសកាណាដា នៅថ្ងៃពុធនេះហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនលើកនេះផងដែរ ទោះបីជាយ៉ាងណាក៏ត្រូវបានគេដឹងថា គឺមិនមែនជាកញ្ចប់ដែលជាផ្នែកនៃកម្មវិធី COVAX ឡើយហើយ​ AstraZeneca បានធ្វើកិច្ចព្រៀងព្រៀង មួយជាមួយនឹងកាណាដា ដើម្បីអាចទទួលយកវ៉ាក់សាំង ផលិតចេញពីវិទ្យាស្ថាន Serum របស់ឥណ្ឌាគឺជាទីកន្លែង ផលិតវ៉ាក់សាំងធំបំផុតលើលោក។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះផងដែរ គេនៅមិនទាន់បានដឹងទេថាតើប្រទេសកាណាដា នឹងធ្វើការបញ្ជាទិញយកវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌានេះ ក្នុងទំហំប៉ុណ្ណាទៀតនោះដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top