បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac កញ្ចប់ដំបូងហើយនៅល្ងាចថ្ងៃនេះ ពីប្រទេសចិនបន្ទាប់ពីខ្លួនបានជាប់ឈ្មោះជាប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុតទី២ ។
ជើងហោះហើរនៃកងកម្លាំងយោធាចិន គឺជាអ្នកដឹកនាំយកវ៉ាក់សាំង Sinovac ដោយផ្ទាល់ពីប្រទេសចិនមកកាន់ហ្វីលីពីន ក្នុងចំនួនប្រមាណជា ៦០ម៉ឺនដូស ហើយធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាស នៅរដ្ឋធានីនៃប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃអាទិត្យ និងព្រមទាំងការចាក់ផ្សាយ បន្តផ្ទាល់តែទូរទស្សន៍ជាតិផងដែរ ។
មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា ប្រធានាធិបតីលោក Rodrigo Duterte ព្រមទាំងសមាជិកសភាជាច្រើន បានធ្វើការស្វាគមន៍នៅតាមទូរទស្សន៍ ចំពោះការដឹកជញ្ជូនមកដល់លើកនេះហើយ
បានប្រកាសអំពីផែនការត្រៀមចែកចាយ នៅក្រោយពេលដែលវាត្រូវបាន ពន្យាពេលជាច្រើនសប្តាហ៍មកហើយ។
គួរឲ្យដឹងដែរថា តាមផែនការវ៉ាក់សាំងទាំងនោះ នឹងត្រូវបានយកទៅចែកចាយទៅកាន់ ក្រុមការងារសុខាភិបាលនិងមន្ត្រីកំពូលជាច្រើន ហើយចាប់ពីថ្ងៃចន្ទទៅមន្ទីរពេទ្យចំនួន ៦កន្លែងនៅក្នុងទីក្រុងម៉ានីល នឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ៕
ប្រែសម្រួល៖ ស៊ុន លី