ព័ត៌មានអន្តរជាតិ

ពិធីការិនី ចំនួន៣រូប ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់ នៅក្នុងទឹកដីភាគខាងកើត អាហ្វហ្គានីស្ថាន

ចាឡាឡាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថា ពិធីការិនីចំនួន០៣រូបនៅក្នុងទឹកដីភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ។

បុគ្គលិកដែលជាស្ត្រីចំនួន០៣នាក់ ដែលបម្រើការងារនៅបណ្តាញ ទូរទស្សន៍ក្នុងស្រុកមួយ ត្រូវបានគេបាញ់សម្លាប់ ហើយក្នុងចំណោមស្ត្រីទាំងនោះ បានរងរបួស ដោយសារខ្មាន់កំាភ្លើង នៅក្រុងចាឡាឡាបាដ ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ ។ រដ្ឋាភិបាលក្នុងស្រុកបានបញ្ជាក់យ៉ាងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top