ព័ត៌មានអន្តរជាតិ

នៅឆ្នាំ២០២៦ ប្រទេសថៃ នឹងមានស្ពានអាកាសឆ្លងសមុទ្រ ដែលជំនួសឱ្យច្រក ម៉ាឡាកា

បរទេស៖ បើតាមទំព័រហ្វេសប៊ុកឈ្មោះ ASEAN Skyline បានឱ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ដោយបានបង្ហោះបង្ហាញការអបអរសាទរ ចំពោះការចាប់ផ្តើមគម្រោង សាងសង់ស្ពានអាកាស ដែលផ្លូវកាត់ថ្មី ដើម្បីជំនួសច្រកផ្លូវទឹកម៉ាឡាកា។

នៅក្នុងទំព័រហ្វេសប៊ុកឈ្មោះ ASEAN Skyline បានបន្តទៀតថា ការកំណត់ពេលវេលា គឺនឹងសាងសង់ឆ្នាំ ២០២៤ បញ្ចប់ឆ្នាំ ២០២៦ ។

ASEAN Skyline បន្ថែមថា នៅម៉ោង ២ រសៀលថ្ងៃទី ១ ខែមីនា នៅទីស្តីការក្រសួងដឹកជញ្ជូន លោក Sak Siam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា របស់ក្រុមហ៊ុនពិគ្រោះយោបល់ចំនួន ៦រួមមាន៖ ទី ១. ក្រុមប្រឹក្សាវិស្វកម្មនិងគ្រប់គ្រង Team Consulting Engineering and Management Public Company Limited 2. ក្រុមហ៊ុន Decadecon Company Limited. Salant Company Limited ទី3. ក្រុមហ៊ុន PSK Consultants Company Limited ទី4. ក្រុមហ៊ុន Index International Group Public Company Limited ទី5. ក្រុមហ៊ុន United Annalist and Engineering Consultant Company Limited. Mant Company Limited និងទី6 គឺ Daoruk Company Communications Co., Ltd៕ ប្រែសម្រួលៈ ណៃ តុលា

To Top