ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ថៃមានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៥ករណី និងចំនួនសរុបកើនឡើងដល់ ២៦,១០៨ករណី 

បាងកក៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥ករណីបន្ថែមទៀត ដែលភាគច្រើននៃការឆ្លងមាននៅក្នុងប្រទេស នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងរដ្ឋបាលនៃជំងឺកូវីដ-១៩ (CCSA) ។

អ្នកនាំពាក្យរបស់ CCSA លោក Taweesin Visanuyothin បានឲ្យដឹងក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ក្នុងចំណោមករណីថ្មីៗនៅថ្ងៃពុធនេះមាន ២៥ ករណីឆ្លងជំងឺក្នុងសហគមន៍ និង ១០ ករណីផ្សេងទៀតសំដៅទៅលើករណីនាំចូល។

លោកបានបន្តថាករណីក្នុងស្រុកទាំងនោះរួមមាន ១២ ករណីនៅខេត្ដសាមុតសាខុន និង ៣ ករណីនៅទីក្រុងបាងកក និងក្នុងចំណោមខេត្តផ្សេងទៀត។

រហូតមកដល់ពេលនេះប្រទេសថៃ បានបញ្ជាក់ថាមានករណីឆ្លង ២៦,១០៨ ករណីក្នុងនោះ ២៣,៣០៩ នាក់ត្រូវបានរាយការណ៍ថា ជាអ្នកឆ្លងជំងឺក្នុងស្រុក ខណៈ ២,៧៩៩ នាក់ផ្សេងទៀតបានសំដៅទៅលើអ្នកដែលបានត្រឡប់មកពីបរទេស ហើយបានធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេស។

រហូតមកដល់ពេលនេះអ្នកជំងឺ ២៥,៤៨៣ នាក់បានជាសះស្បើយពេញលេញ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ខណៈដែល ៥៤១ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងអ្នកស្លាប់ចំនួន ៨៤ នាក់ត្រូវបានរាយការណ៍៕ដោយ ឈូក បូរ៉ា

http://www.xinhuanet.com/english/2021-03/03/c_139780553.htm
To Top