ព័ត៌មានអន្តរជាតិ

វៀតណាមកាត់ទោស ប្រហារជីវិតជនសង្ស័យជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលបានជួញដូរគ្រឿងញៀនជិត ៤គីឡូ ចេញពីកម្ពុជា

បរទេស៖ តុលាការនៅភាគខាងត្បូងនៃខេត្តតាយនិញ បានកាត់ទោសប្រហារជីវិត បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កាលពីថ្ងៃអង្គារ ពីបទជួញដូរថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ជិត ៤ គីឡូក្រាមពីប្រទេសកម្ពុជា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Ekwegbalu James Nzube អាយុ ៤៥ ឆ្នាំ បាននិយាយថា គាត់បានស្គាល់ជនជាតិនីហ្សេរីយ៉ាម្នាក់ទៀតឈ្មោះ Jone នៅប្រទេសចិនក្នុងឆ្នាំ ២០១៤ ហើយក្រោយមក គាត់បានជួលគាត់ឱ្យដឹកជញ្ជូនគ្រឿងញៀនពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។

នៅខែមីនា គាត់បានមកទីក្រុងហូជីមិញ មុនពេលទៅប្រទេសកម្ពុជាដើម្បីទៅរកថ្នាំដែលគាត់ត្រូវបានគេបង់ប្រាក់ចំនួន ២ ០០០ ដុល្លារ។ ប៉ុន្តែនៅពេលឆ្លងដែនខុសច្បាប់ចូលប្រទេសវៀតណាមកាលពីខែកក្កដា គាត់ត្រូវបានចាប់ខ្លួនដោយឆ្មាំព្រំដែនក្នុងខេត្តតានិញ៕ប្រែសម្រួលៈ ណៃ តុលា

To Top