ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រាប់ដល់ពលរដ្ឋរបស់ ខ្លួនថា អាចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ បានគ្រប់ពេល

ញូវដេលី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហព័ន្ធឥណ្ឌាលោក Harsh Vardhan បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលបានលុបចោលនូវពេលវេលាកំណត់ សម្រាប់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ហើយអ្នកទទួលផលអាចទទួលបាននូវភាពងាយស្រួលណាត់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Vardhan បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថារដ្ឋាភិបាលបានដកចេញនូវពេលវេលា ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងហើយប្រជាជនអាចចាក់វ៉ាក់សាំងបាន ២៤ ម៉ោងក្នុងមួយថ្ងៃពេញមួយសប្តាហ៍។

សេចក្តីថ្លែងការណ៍របស់លោក Vardhan បានឆ្លើយតបទៅនឹងរបាយការណ៍នៅក្នុងកាសែតក្នុងស្រុកមួយដែលចុះផ្សាយថាមន្ទីរពេទ្យឯកជនអាចជ្រើសរើសគ្រប់ពេល ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់ពេល។

ប្រទេសឥណ្ឌានៅថ្ងៃច័ន្ទកន្លងទៅនេះបានចាប់ផ្តើមតំណាក់កាលទី ២ នៃការចាក់ថ្នាំបង្ការការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។  ក្នុងដំណាក់កាលនេះការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងលើមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ និងអ្នកដែលមានអាយុលើសពី ៤៥ ឆ្នាំប៉ុន្តែមានភាពច្របូកច្របល់។

រដ្ឋាភិបាលសហព័ន្ធបានកំណត់តម្លៃវ៉ាក់សាំងនេះចំនួន ២៥០ រូពីឥណ្ឌា (៣,៤ ដុល្លារអាមេរិក) នៅតាមមន្ទីរពេទ្យឯកជន ប៉ុន្តែបានចាក់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

ដំណាក់កាលទី ២ ទំនងជាគ្របដណ្តប់អ្នកទទួលផល ២៧០ លាននាក់។  ប្រទេសឥណ្ឌាបានចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃទី១៦ ខែមករា ក្នុងដំណាក់កាលទី១ បុគ្គលិកថែទាំសុខភាព និងជួរមុខត្រូវបានទទួលថ្នាំបង្ការ៕ដោយ ឈូក បូរ៉ា

To Top