ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរបញ្ចកោណ យល់ឃើញថា ទំនាក់ទំនងនៅតំបន់អាស៊ី គឺជាការប្រឆំាង នឹងប្រទេសចិន

ហូលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារ សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកកំពុងតែធ្វើដំណើរ ទៅកាន់ទ្វីបអាស៊ី ដើម្បីជំរុញដល់ កិច្ចសហប្រតិបត្តិការយោធា ជាមួយសម្ព័ន្ធមិត្តអាមេរិក និងជំរុញ “ដល់ការរារាំងគួរឲ្យទុកចិត្តបាន” ប្រឆាំងទៅនឹងប្រទេសចិន ។

លោក Lloyd Austin បានផ្តើមចេញដំណើរតាមរដ្ឋ ហាវ៉ៃ ដែលជាមូលដ្ឋាន បញ្ជាការដ្ឋានរបស់អាមេរិក ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាដំណើរទស្សនកិច្ច បរទេសជាលើកដំបូងរបស់គាត់ ក្នុងនាមជាប្រធានមន្ទីរបញ្ចកោណ ។

លោកបានប្រាប់អ្នកយកព័ត៌មាន នៅលើដំណើរទស្សនកិច្ចនោះថា “នេះគឺនិយាយអំពីសម្ព័ន្ធមិត្ត និងភាពជាដៃគូ” ។

លោកបានថ្លែងទៀតថា “វាក៏ជាការពង្រឹងសមត្ថភាពផងដែរ” ខណៈដែលសហរដ្ឋអាមេរិក ផ្តោតលើការតស៊ូប្រឆាំង នឹងក្រុមជីហាដ នៅឯមជ្ឈឹមបូព៌ា ប្រទេសចិន កំពុងធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនក្នុងល្បឿនលឿន ។

លោកបានមានប្រសាសន៍ថា “ការប្រកួតប្រជែង ដែលយើងបានសាបរលាប” ។ យើងនៅតែរក្សាការគ្រប់គ្រងនោះ។ យើងនឹងបង្កើនគ្រប់នោះបន្តទៀត ។

លោកបានឲ្យដឹងទៀតថា “ គោលដៅរបស់យើង គឺដើម្បីធ្វើឱ្យប្រាកដថា យើងមានសមត្ថភាព និងផែនការប្រតិបត្តិការ…ដើម្បីអាចផ្តល់នូវការទប់ស្កាត់ ដែលគួរឱ្យទុកចិត្ត ចំពោះប្រទេសចិន ឬអ្នកផ្សេងទៀត ដែលចង់ដណ្តើម យកពីសហរដ្ឋអាមេរិក” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top