Covid-19

នាយករដ្ឋមន្រ្តីអង់គ្លេស ចាក់វ៉ាក់សាំងដូសទី១ បើទោះធ្លាប់ឆ្លងជំងឺកូវីដ-១៩ក្ដី

ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ AstraZeneca លើកដំបូងកាលពីថ្ងៃសុក្រ ហើយបានជំរុញឱ្យ សាធារណជនធ្វើដូចគ្នា ដោយលើកឡើងថា “លោកមិនមានអារម្មណ៍អ្វីទាំងអស់” ។

លោកនាយករដ្ឋមន្រ្តីអាយុ ៥៦ ឆ្នាំបានទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យតែមួយ ដែលជិតមួយឆ្នាំហើយដែល លោកត្រូវបានគេដាក់នៅក្នុងបន្ទប់ ថែទាំយ៉ាងយកចិត្តទុកដាក់ និងផ្តល់អុកស៊ីសែនតាមរយៈ បំពង់ក្នុងច្រមុះរបស់លោក បន្ទាប់ពីលោកឆ្លងវីរុសនេះ ហើយធ្លាក់ខ្លួនឈឺធ្ងន់។

បន្ទាប់ពីទទួលបាន ការព្យាបាលនៅមន្ទីរពេទ្យ St Thomas ‘Hospital ក្នុងទីក្រុងឡុងដ៌ បានឲ្យដឹងថា “ខ្ញុំពិតជាមិនមានអារម្មណ៍អ្វីនោះទេ វាពិតជាល្អណាស់ ហើយរហ័សណាស់” ។

លោកបន្ដថា “ខ្ញុំមិនអាចណែនាំវាបាននោះទេ អ្នករាល់គ្នានៅពេលដែលអ្នកទទួលបាន ការជូនដំណឹងរបស់អ្នក ដើម្បីទៅកន្លែងចាក់វ៉ាក់សាំង សូមមេត្តាទៅទទួលវ៉ាក់សាំង វាជារឿងល្អបំផុត សម្រាប់អ្នក រឿងដែលល្អបំផុតសម្រាប់គ្រួសាររបស់អ្នក និងសម្រាប់មនុស្សគ្រប់គ្នា។

ចក្រភពអង់គ្លេស ជិតឈានដល់ការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដូសដំបូងដល់ពាក់កណ្តាលនៃ មនុស្សពេញវ័យទាំងអស់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយ ដែលលឿនជាងគេនៅលើពិភពលោក ក្នុងការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង ៕

ដោយ ឈូក បូរ៉ា

To Top