ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន អញ្ជើញមេដឹកនាំពិភពលោក ចូលរួមក្នុងកិច្ចប្រជុំកំពូល ស្ដីពីការប្រែប្រួលអាកាសធាតុ

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០រូប ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលជាក់ស្តែង ស្តីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃទី២២ និង ២៣ ខែមេសាខាងមុខនេះ ហើយមេដឹកនាំចិន និងរុស្ស៊ី ក៏ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំនេះផងដែរ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះនឹងក្លាយជា“ ព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅលើផ្លូវឆ្ពោះទៅសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ (COP26) នៅក្នុងខែវិច្ឆិកា នៅទីក្រុង Glasgow” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា“ នៅត្រឹមពេលនៃកិច្ចប្រជុំកំពូល សហរដ្ឋអាមេរិក នឹងប្រកាសគោលដៅនៃការបំភាយឧស្ម័ន ដែលមានមហិច្ឆតាឆ្នាំ២០៣០ ដែលជាការចូលរួមចំណែកថ្មី របស់ជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស” ។

លោក ចូ បៃដិន បានបញ្ច្រាសគោលនយោបាយ អាកាសធាតុមុនរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចូលកាន់តំណែងដំបូងរបស់លោក ដោយចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដែលវិលត្រឡប់របស់អាមេរិក ទៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុវិញ ក្រោយពីសហរដ្ឋអាមេរិក បានចូលរួមក្នុងកិច្ចព្រមព្រៀង ជាផ្លូវការឡើងវិញនៅថ្ងៃទី១៩ ខែកុម្ភៈ ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top