ព័ត៌មានអន្តរជាតិ

មេដឹកនាំពិភពលោក ស្នើឲ្យមានសន្ធិសញ្ញា ស្តីពីជម្ងឺរាតត្បាត អន្តរជាតិ

បរទេស ៖ មេដឹកនាំពិភពលោកជាច្រើនរូប និងអង្គការសុខភាពពិភពលោក នៅថ្ងៃអង្គារនេះ បានស្នើឲ្យបង្កើតសន្ធិ សញ្ញាអន្តរជាតិថ្មី ដើម្បីត្រៀមរៀបចំ ឲ្យកាន់តែល្អប្រសើរឡើង សម្រាប់ជម្ងឺរាតត្បាតណាមួយ នាពេលអនាគត ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងលោក Charles Michel ជាជាប្រធានក្រុមប្រឹក្សាអឺរ៉ុប បានចូលរួមជាមួយអគ្គនាយក អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ក្នុងការស្នើជំរុញ ឲ្យបង្កើតសន្ធិសញ្ញា ដែលនឹងផ្តោតសំខាន់លើត្រៀម ទុកសម្រាប់ជម្ងឺរាតត្បាត លើគោលការណ៍សុខាភិបាលទាំងអស់ ។

មេដឹកនាំពិភពលោកទំាងនោះ បានសរសេរថា “នឹងមានរោគរាតត្បាតផ្សេងទៀត និងភាពអាសន្នលើសុខភាពដ៏ចម្បងដទៃ ហើយមិនមានសញ្ញា ដែលរដ្ឋាភិបាល ឬក៏ទីភ្នាក់ងារជាច្រើនទៀត អាចដោះស្រាយការគម្រាមកំហែងនេះតែម្នាក់ឯងបាននោះទេ ហើយសំណួរ គឺមិនមែនពាក្យប្រសិនបើទេ ប៉ុន្តែគឺពេលណា”។

តាមសេចក្តីរាយការណ៍ មេដឹកនាំទាំងនោះបានបន្តទៀតថា ការរាតត្បាត នៃជម្ងឺកូវីដ១៩ គឺជាភាពលំបាកពិភពលោក ដ៏ធំបំផុត ចាប់តាំងពីឆ្នាំទសវត្ស១៩៤០មក និងថា ពួកគេត្រូវតែរួបរួមគ្នា ដើម្បីត្រៀមឲ្យប្រសើរឡើង ធ្វើការព្យាករ ទប់ស្កាត់ តាមដាន វាយតម្លៃ និងឆ្លើយតប តាមទម្រប់សម្របសម្រួល ចំពោះរោគទាំងនោះ ដែលបានកើតមាន នៅក្នុងពេលអនាគត ៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top