ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួង​ សុខាភិបាលថៃ សោកស្តាយ ចំពោះការសុគត របស់ព្រះសង្ឃ ជាន់ខ្ពស់មួយអង្គ ប៉ុន្មានម៉ោងក្រោយពី ចាក់វ៉ាក់សាំងដូសទី២

បរទេស ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បានសម្តែងការសោកស្តាយ ចំពោះការសុគត របស់ព្រះសង្ឃជាន់ខ្ពស់មួយអង្គ នៅវត្តបាងកក ប៉ុន្មានម៉ោងបន្ទាប់ពីទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី២ ហើយបាននិយាយថា ព្រះសង្ឃអង្គនោះ មិនស្រួលខ្លួនហើយវ៉ាក់សាំង នេះប្រហែលជាមិនមែនជាបុព្វហេតុ នៃការសុគតនោះទេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Anutin នៅថ្ងៃសុក្រថា ការធ្វើកោសល្យវិច័យនឹង កំណត់ពីមូលហេតុនៃការសុគត របស់ព្រះសង្ឃអង្គនេះ។

ទោះយ៉ាងណាលោកជឿជាក់ថា ការសុគតរបស់ព្រះសង្ឃអង្គនេះ មិនមែនជាលទ្ធផល នៃការទទួលការចាក់វ៉ាក់សាំងនោះទេ ។ លោកបាននិយាយថា សុវត្ថិភាពរបស់វ៉ាក់សាំង Covid-19 ត្រូវបានសាកល្បងនិង អនុម័តដោយរដ្ឋបាលចំណី អាហារនិងឱសថ និងនាយកដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ មុនពេលដាក់ឱ្យប្រើប្រាស់៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top