ព័ត៌មានអន្តរជាតិ

តើអាចបណ្តេញភូមា ចេញពីអាស៊ាន តាមទស្សនៈរបស់សមាជិកសភា ម៉ាឡេស៊ីបានឬទេ?


ភ្នំពេញ៖ អ្នកតាមដានភូមសាស្រ្តនយោបាយ បានលើកឡើងថាទាក់ទិន វិបត្តិនយោបាយភូមាដែលកាន់តែជ្រៅទៅៗ ត្រូវបានលោករដ្ឋមន្ត្រីការបរទេសទាំង៤រួមមាន ឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សិង្ហបុរី បានអញ្ជើញទៅជួបរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក្នុងសប្តាហ៍នេះ។

លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានលើកឡើងថាក្នុងជំនួបដាច់ដោយឡែកៗពីគ្នានេះ ភាគីអាស៊ានចាស់ និងចិន បានគាំទ្រឲ្យមានការពិភាក្សារវាងភាគីទាំង២របស់ភូមាដើម្បីបញ្ចប់ជម្លោះ និងមានការចូលរួមជួយពីអាស៊ាន ដោយឈរទៅលើក្របខណ្ឌមិនជ្រៀតជ្រែក និង អាស៊ានវាសនាតែមួយ។

លោក ហេង វ៉ាន់ដា បានចោទសួរថាតើអាចបណ្តេញភូមា ចេញពីអាស៊ាន តាមទស្សនៈរបស់សមាជិកសភាម៉ាឡេស៊ីបានឬទេ?

To Top