បរទេស៖ ការសុគតរបស់ព្រះសង្ឃព្រះជន្ម ៧១ ឆ្នាំ មួយថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំង AstraZeneca បានកើតឡើងដោយសារតែបញ្ហាមួយទាក់ទងនឹងជំងឺសរសៃឈាមរ៉ាំរ៉ៃ ដែលព្រះអង្គមាន ហើយការសុគតនេះ មិនមែនជាផលប៉ះពាល់របស់វ៉ាក់សាំងនោះឡើយ។ នេះបើយោងតាមវេជ្ជបណ្ឌិត Chamni Chitriprasert នាយកមន្ទីរពេទ្យ Priest ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Chamni ថា ព្រះសង្ឃដែលសុគតបានទទួលព័ត៌មាន ក្រៅផ្លូវការពីមន្ទីរពេទ្យប៉ូលីស ដែលបង្ហាញថា មិនមានស្លាកស្នាមកកឈាមនៅក្នុងប្រព័ន្ធរបស់លោកទេ មុនពេលលោកសុគត។
លោកវេជ្ជបណ្ឌិត Chamni បាននិយាយថា ព្រះសង្ឃដែលបានសុគត គឺមានជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាមខ្ពស់, កម្រិតជាតិខ្លាញ់ខ្ពស់ ហើយនៅក្នុងការរកឃើញចុងក្រោយគឺបេះដូងរីកធំ។ ព្រះសង្ឃអង្គនេះបាននិមន្តទៅស្នាក់នៅឯបរទេសកាលពីឆ្នាំមុនហើយមិនបានលេបថ្នាំដូចសព្វដងទេ៕
ប្រែសម្រួលៈ ណៃ តុលា

