ព័ត៌មានអន្តរជាតិ

រកឃើញបុរស ជាកម្មកររោងចក្រ នៅភ្នំពេញ ម្នាក់សង្ស័យកើតកូវីដ ក្រោយធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចេញរបាយការណ៍មួយ អំពីករណីសង្ស័យកើតជំងឺកូវីដ១៩ ទៅលើបុរសវ័យ៣៦ឆ្នាំ ម្នាក់ ដែលជាបុគ្គលិក រោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា បុរសខាងលើ មានឈ្មោះ សោម ឡូ ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ បានទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសុខភាព ដោយមានអាការៈក្ដីខ្លួនលើសពី៣៨អង្សារសេ ជាមួយនិងសញ្ញា ពិបាកដកដង្ហើម និងឈឺក។

To Top