ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អាហ្សង់ទីន តេស្តឃើញវិជ្ជមាន កូវីដ១៩

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសអាហ្សង់ទីនលោក Alberto Fernandez បានធ្វើការប្រកាសដោយខ្លួនឯងនៅថ្ងៃនេះថាលោកបានតេស្តឃើញ វិជ្ជមានកូវីដ១៩ហើយ។

នៅក្នុងសារមួយដែលត្រូវបានធ្វើឡើងលើ Twitter របស់លោកផ្ទាល់បានសរសេរថា៖ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានមានអាក្ការៈផ្តាសាយនិងឡើង កំដៅដល់ទៅ ៣៧,៣អង្សារ រួចមកព្រមទាំងឈឺក្បាលផងនោះ ខ្ញុំក៏បានសម្រេចចិត្តទៅធ្វើតេស្ត ដែលលទ្ធផលចេញមកគឺវិជ្ជមានកូវីដពិតមែន។

លោក Fernandez ដែលទើបឈានវ័យចូល៦២ឆ្នាំកាលពីថ្ងៃសុក្រម្សិលមិញបាននិយាយទៀតដែរថា ក្នុងអំឡុងពេលដែលលោករងចាំលទ្ធផល លោកបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមគោលការណ៍ និងការណែនាំពីសំណាកគ្រូពេទ្យផ្ទាល់ខ្លួនបានត្រឹមត្រូវ។

លោកបញ្ជាក់ដែរថាមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់គាត់នៅល្អជាធម្មតានៅឡើយ និងកំពុងចាប់ផ្តើមធ្វើការព្យាបាលតាមវេជ្ជបញ្ជាផងដែរ។

គួរឲ្យដឹងដែរថាប្រទេសអាហ្សង់ទីន មកដល់ថ្ងៃសុក្រម្សិលមិញនេះមានចំនួនអ្នកឆ្លងសរុបកើនដល់២ ៣៧៣ ១៥៣នាក់មកហើយហើយខណៈដែលអ្នកបាត់បង់ជីវិត មានទៅដល់៥៦ ០២៣នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top