រ៉ងហ្គូន៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែមេសា ឆ្នំា២០២១ថក្រុមឧទ្ទាមធំៗ ចំនួន១០នៃប្រទេសមីយ៉ាន់ម៉ា បានគាំទ្រនៅពីក្រោយចលនាប្រឆាំងនឹងរដ្ឋប្រហាររបស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍ ដោយមានការភ័យខ្លាចថា ជម្លោះកាន់តែរីកធំឡើងៗនឹងអាចផ្ទុះឡើងនៅក្នុងប្រទេសមួយនេះ ដែលញាំញីដោយការប្រយុទ្ធគ្នារវាងយោធា និងកងទ័ពជនជាតិភាគតិច ។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាព ច្របូកច្របល់ចាប់តាំងពី យោធាបានបណ្តេញមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ចេញពីអំ ណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបង្កឱ្យមានការបះបោរមួយដែលរបបយោធា បានព្យាយាម បំបាត់ចោលនូវការបង្ក្រាបដ៏សាហាវ ។
ក្រុមឃ្លាំមើលនៅក្នុងតំបន់បានឲ្យដឹងថា មនុស្សជាង៥៥០នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលប្រឆាំងនឹងរដ្ឋប្រហារនៃការបង្ហូរឈាមដែលបានបង្កជាកំហឹងដល់ក្រុមជនជាតិភាគតិច២០នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងក្រុមជីវពលរបស់ពួកគេដែលគ្រប់គ្រងតំបន់ធំៗ ដែលភាគច្រើននៅតាមតំបន់ព្រំដែន ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ ក្រុមឧទ្ទាមចំនួន១០ក្នុងចំណោមក្រុមឧទ្ទាមទាំងនេះ បានជួបគ្នាស្ទើរតែទាំងអស់ដើម្បីពិភាក្សាអំពីស្ថានការណ៍ ដោយថ្កោលទោសរបបយោធាដែលបានប្រើប្រាស់គ្រាប់កាំភ្លើងផ្ទាល់បាញ់មកលើក្រុមបាតុករ ។
លោក Yawd Serk ឧត្តមសេនីយ៍ ដែលជាមេដឹកនាំក្រុមឧទ្ទាមនៃក្រុមប្រឹក្សាស្តាររដ្ឋ Shan បានថ្លែងថា “មេដឹកនាំក្រុមប្រឹក្សាយោធាត្រូវតែទទួលខុសត្រូវ “ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា