ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ មហាអំណាចអាមេរិក-ចិន ចាំបាច់ត្រូវបន្ត “លេងប៉េងប៉ុង” ជាមួយគ្នា

វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់អ្នកជំនាញបានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន ចាំបាច់ត្រូវបន្តលេងប៉េងប៉ុងជាមួយគ្នា ហើយវិនិយោគបន្ថែមទៀត លើគ្រឹះនៃទំនាក់ទំនងទ្វេភាគី ដែលអាចកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

និយាយអំពី“ ការទូតប៉េងប៉ុង” ដែលបានជួយបំបែកផ្ទាំងទឹកកក នៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកហើយបានចាត់ទុកវាជា“ របកគំឃើញដ៏មានឥទ្ធិពលមួយនៅដើមទសវត្ស ១៩៧០” លោក Daniel B. Wright ស្ថាបនិកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនហ្គ្រីនអេច បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះជាមួយស៊ីនហួថា ភាគីទាំងពីរបានទទួល ផលប្រយោជន៍ពីចក្ខុវិស័យនោះ ដែលជាមធ្យោបាយមួយ ដើម្បីចាក់ទម្លុះជញ្ជាំងដោយលេងប៉ុងប៉ុងជាមួយគ្នា។

លោកបានលើកឡើងថា “ខ្ញុំបានទទួលផលប្រយោជន៍ពីវាផងដែរ។ អ្នកបានទទួលអត្ថប្រយោជន៍ពីការបើកចំហរ និងលំហូរគំនិត លំហូរប្រជាជន លំហូរកីឡា ដូច្នេះយើងត្រូវបន្តធ្វើវាលេង ជាមួយគ្នាកាន់តែច្រើន ចែកអាហារជាមួយគ្នាកាន់តែច្រើន”។

លោកបានបន្ដថា “សំខាន់បំផុតយើងត្រូវបន្តលេង ប៉េងប៉ុងជាមួយគ្នា។ ខ្ញុំចង់សង្កត់ធ្ងន់លើចំណុចនោះ” ។

លោក Daniel B. Wright ដែលបម្រើការនៅសហភាពសូវៀត បានលើកឡើងថា “ខ្ញុំប្រាកដជាទទួលស្គាល់ថា ប្រសិនបើយើងនិយាយអំពីទំនាក់ទំនង ទ្វេភាគីរបស់យើង នេះមិនមែនជាទសវត្សឆ្នាំ ១៩៧០ ទៀតទេ។ យើងមិនមានការគំរាមកំហែង ជាយុទ្ធសាស្ត្ររបស់ភាគីទីបី ដែលហៅថាសហភាពសូវៀត និងហេតុផលនៃយុទ្ធសាស្ត្រនោះទេ” ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក ជានាយកគ្រប់គ្រងសម្រាប់ប្រទេសចិន និងការសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រ ដែលជាកន្លែងដែលលោក បានផ្តល់ការប្រឹក្សាជាយុទ្ធសាស្ត្រ ដល់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Henry M. Paulson, Jr.

លោកបញ្ជាក់បន្ថែមថា “ខ្ញុំដឹងច្បាស់ថាយើងមានភាព ខុសគ្នាខាងពាណិជ្ជកម្ម និងសន្តិសុខជាតិ ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា នឹងមានកន្លែងសម្រាប់ប្រជាជននៃ ប្រទេសដ៏អស្ចារ្យទាំងពីររបស់យើង មករួមគ្នាលេងប៉េងប៉ុងជាមួយគ្នា ដើម្បីធ្វើអ្វីៗទាំងអស់ អ្វីដែលអ្នកដឹងខ្ញុំបានធ្វើក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ”។

គួរបញ្ជាក់ថាលោក Daniel B. Wright បានបម្រើការនៅឆ្នាំ ២០០០ ដល់ ២០០៤ ក្នុងនាមជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលហ៊ីសឃីន – ណានជីង នៃសាលាកម្រិតអន្តរជាតិ នៃសាកលវិទ្យាល័យចនស៍ហបឃីនស៍ ដែលជាកម្មវិធីបណ្តាក់ទុនរួមគ្នា សម្រាប់ការអប់រំរវាងសហរដ្ឋអាមេរិក និងចិន ៕

ដោយ ឈូក បូរ៉ា

To Top