ព័ត៌មានអន្តរជាតិ

អាមេរិក ដកវៀតណាម ចេញពីបញ្ជី ជាប្រទេស ដែលក្រឡុកទីផ្សារ រូបិយបណ្ណ

ហាណូយ៖ រតនាគារសហរដ្ឋអាមេរិក បានដកវៀតណាម និងប្រទេសស្វ៊ីស ចេញពីបញ្ជីប្រទេស ដែលមានស្លាកថា ជាប្រទេសក្រឡុក ទីផ្សាររូបិយបណ្ណ ដែលដាក់ដោយរបស់រដ្ឋបាល ក្រោមការដឹកនាំ របស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែធ្នូ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា រតនាគារសហរដ្ឋអាមេរិក បាននិយាយនៅ ក្នុងរបាយការណ៍ ពាក់កណ្តាលឆ្នាំរបស់ខ្លួន ស្តីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងម៉ាក្រូរបស់ដៃគូពាណិជ្ជកម្មធំ ៗ របស់សហរដ្ឋអាមេរិក ទៅកាន់សភាកាលពីថ្ងៃទី ១៦ ខែមេសាថា បច្ចុប្បន្នគ្មានប្រទេសណា ដែលត្រូវនឹងលក្ខខណ្ឌ របស់សហរដ្ឋអាមេរិក ដែលជាឧបាយកល ក្នុងការអុកឡុកទីផ្សារ រូបិយបណ្ណនោះទេ។ សេចក្តីថ្លែងការណ៍នោះ បាននិយាយថា វៀតណាម ស្វ៊ីស និង កោះតៃវ៉ាន់ នឹងស្ថិតនៅក្រោមការឃ្លាំមើល កាន់តែប្រសើរឡើង ដែលមានន័យថា ប្រទេសនិងដែនដីទាំងនោះ នឹងមិនប្រឈមនឹងការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ភ្លាមៗនោះទេ។

នៅក្នុងរបាយការណ៍, ដំបូងនៃរដ្ឋបាល លោក ប៊ីដិន ប្រទេសចិន មិនត្រូវបានគេកំណត់ថា ជាអ្នកអុកឡុកទីផ្សារ រូបិយវត្ថុទេ។ រដ្ឋបាល Trump បានដាក់ប្រទេសចិន ក្នុងបញ្ជីនៅក្នុងឆ្នាំ ២០១៩ ក្នុងកំឡុងពេលភាពតានតឹង ផ្នែកពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ច ធំជាងគេទាំង ២ របស់ពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា

To Top