ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលអាស៊ាន នឹងសង្កត់ធ្ងន់ លើវិបត្ដិរដ្ឋប្រហារ យោធានៅមីយ៉ាន់ម៉ា

បាងកក ៖ នៅពេលដែលសមាជិកអាស៊ាន ទាំង ១០ មានកិច្ចប្រជុំកំពូលពិសេសមួយ នៅថ្ងៃសៅរ៍ស្អែកនេះ ដើម្បីពិភាក្សាពីប្រទេសមីយ៉ាន់ម៉ា អង្គភាពក្នុងតំបន់ នឹងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំង ដូចឧត្តមសេនីយ៍ ដែលដឹកនាំធ្វើរដ្ឋប្រហារនៅខែកុម្ភៈ ដែលបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង។

ក្រុមអ្នកប្រឆាំងរបបយោធា មានការខឹងសម្បារយ៉ាងខ្លាំង ដែលអាស៊ានកំពុងស្វាគមន៍ មេដឹកនាំរដ្ឋប្រហារគឺលោកឧត្តមសេនីយ Min Aung Hlaing ក្នុងការប្រជុំរបស់ខ្លួននៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយលើកហេតុផលថា ដោយសារតែលោកដណ្តើមអំណាច ដោយកម្លាំងលោកមិនមែន ជាមេដឹកនាំស្របច្បាប់ របស់មីយ៉ាន់ម៉ានោះទេ។

ការថ្លឹងទម្ងន់យ៉ាងខ្លាំងប្រឆាំង នឹងលោក គឺអំពើហឹង្សាដ៍សាហាវ ដែលបានប្រព្រឹត្តដោយ កងកម្លាំងសន្តិសុខ ដែលលោកបានបញ្ជាឲ្យទទួលខុសត្រូវ ចំពោះការសម្លាប់អ្នកតវ៉ា និងអ្នកឈរមើលដោយ អហិង្សារាប់រយនាក់ ។

លោក Brad Adams នាយកតំបន់អាស៊ី ប្រចាំនៅញូវយ៉កទទួលបន្ទុកតាមដាន សិទ្ធិមនុស្សបានលើកឡើងថា“ លោក Min Aung Hlaing ដែលប្រឈមនឹងការដាក់ ទណ្ឌកម្មអន្តរជាតិ ចំពោះតួនាទីរបស់លោក ក្នុងអំពើឃោរឃៅខាងយោធា និងការបង្ក្រាបដ៏ឃោរឃៅ ទៅលើក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ មិនគួរត្រូវបានស្វាគមន៍នៅក្នុងការជួបជុំ អន្តររដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិ ដែលលោកបានបង្កើតឡើយ”។

លោកបន្ដថា “សមាជិកអាស៊ាន គួរតែឆ្លៀតយកឱកាសនេះដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាគោលដៅនិងមេដឹកនាំអាជីវកម្ម ដែលផ្តល់មូលនិធិដល់របបយោធា និងដាក់សម្ពាធដល់របបយោធា ដើម្បីដោះលែងអ្នកជាប់ខ្លួន ក្នុងរដ្ឋប្រហារយោធា” ៕
ដោយ ឈូក បូរ៉ា

To Top