រីយ៉ូ៖ ក្រសួងសុខាភិបាល ប្រេស៊ីល បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃច័ន្ទ បានកើនឡើងដល់ ៣៩១,៩៣៦ នាក់ បន្ទាប់ពីបានកត់ត្រាអ្នកស្លាប់ចំនួន ១,១៣៩ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រសួងបានបញ្ជាក់ថា ២៨ ២៨៣ ករណីទៀត ត្រូវបានចុះបញ្ជី ដែលធ្វើឱ្យចំនួនឆ្លងជាតិ កើនឡើងដល់ ១៤,៣៦៩,៤២៣ករណី។
ចាប់តាំងពីដើមឆ្នាំនេះ ប្រទេសប្រេស៊ីលនេះ បានប្រឈមមុខ នឹងរលកថ្មីនៃវីរុសកូវីដ-១៩ ដែលបណ្តាលឱ្យមានការដួលរលំនៃផ្នែកសុខាភិបាលមួយផ្នែកធំ ទាំងអ្នកឆ្លង និងអ្នកស្លាប់ប្រចាំថ្ងៃ បានកើនឡើងជាគំហុគ ។
ជាមួយនឹងការកើនឡើងនេះដែរ ប្រទេសប្រេស៊ីលបានចាក់វ៉ាក់សាំង ដល់ប្រជាជនចំនួន ៤១,៦ លាននាក់ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះ មានចំនួនច្រើនលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអាមេរិក ៕
ដោយ ឈូក បូរ៉ា
