បរទេស៖ ប្រទេសថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មានអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ចំនួន ១៥ នាក់ថែមទៀត នេះដែលនេះបានបង្កើតកំណត់ត្រា ប្រចាំថ្ងៃថ្មីជាលើកទី ៣ ក្នុងរយៈពេល ៤ ថ្ងៃក្នុង កំឡុងពេល នៃការឆ្លងរាលដាលនៃរលកទីបី ដែលបានជំរុញឱ្យ មានការបិទទ្វារថ្មី នៅទីក្រុងបាងកក និងតំបន់ដទៃទៀត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលថៃ ក៏បានរាយការណ៍ផងដែរ អំពីការរកឃើញករណីឆ្លងវីរុសថ្មីចំនួន ២ ១៧៩ ករណីនៅថ្ងៃទី២៧នេះ ដែលធ្វើឱ្យមានការឆ្លងសរុបកើនឡើងដល់ ៥៩.៦៨៧ នាក់ ជាមួយនឹងចំនួនអ្នកស្លាប់ដែលបានកើនឡើងដល់ ១៦៣ នាក់។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា អ្នកស្លាប់ថ្មីទាំង ១៥ នាក់គឺជាជនជាតិថៃទាំងអស់ -ក្នុងនោះ មាន បុរស ៩ នាក់និងស្ត្រី ៦ នាក់ដែលមានអាយុ ២៤-៨៨ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា
