ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាលថៃ​ថា ប្រជាជនមិនអាចរើសយក វ៉ាក់សាំងណា ដែលខ្លួនចង់ចាក់នោះទេ

បរទេស៖ លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសថៃ បាននិយាយចំពេល មានការព្រួយបារម្ភ កើនឡើងចំពោះផលប៉ះពាល់ នៃការចាក់ថ្នាំបង្ការ រោគនៅក្នុងប្រទេសថា ប្រជាជនមិនអាចជ្រើសរើស វ៉ាក់សាំងបង្ការ ជំងឺកូវីដ-19 ណាមួយ ដែលពួកគេចង់ចាក់នោះទេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន បន្ទាប់ពីបានជួបជាមួយ តំណាងក្រុមហ៊ុន Sinopharm ដែលជាក្រុមហ៊ុន ផលិតវ៉ាក់សាំងចិន កាលពីថ្ងៃសុក្រ។

លោកបាននិយាយថា រដ្ឋាភិបាលមិនទាន់បាន ធ្វើការចរចាជាមួយ អ្នកផលិតវ៉ាក់សាំងនេះ នៅឡើយទេ ដោយបន្ថែមថា ដំណើរការចរចាជាធម្មតា បានចាប់ផ្តើមបន្ទាប់ពី ក្រុមហ៊ុនផលិតវ៉ាក់សាំង បានដាក់ឯកសារទៅរដ្ឋបាល ចំណីអាហារនិងឱសថ (FDA) ។

សំណួរសួរថា តើប្រជាជននឹងជ្រើសរើស វ៉ាក់សាំង ដែលពួកគេចង់ចាក់បានដែរឬទេ? លោក Anutin បាននិយាយថា វិធីមួយដែលពួកគេទទួល នឹងអាស្រ័យលើភាព សមស្របនៃវ៉ាក់សាំងនីមួយៗ សម្រាប់ក្រុមមនុស្សផ្សេងគ្នា៕
ប្រែសម្រួលៈ ណៃ តុលា

To Top