ព័ត៌មានអន្តរជាតិ

WHO៖ នៅទ្វីបអាមេរិក មានពលរដ្ឋជាង ៦២លានាក់ឆ្លង និងស្លាប់ជាង១,៥លាននាក់ ដោយសារជំងឺកូវីដ-១៩

ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាព ពិភពលោក ហៅកាត់ (WHO)បានឲ្យដឹង កាលពីថ្ងៃសុក្រថា មានករណីឆ្លងជំងឺកូវីដ-១៩ ជាង៦២លាននាក់ និងស្លាប់ជាង១,៥លាននាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងតំបន់នៃទ្វីបអាមេរិក ដោយបូករួមទំាង អាមេរិកខាងជើង ខាងត្បូង និងអាមេរិកកណ្តាល នៅក្នុងរយៈពេល១៥ខែចុងក្រោយនេះ ។

លោក Sylvain Aldighieri អនុប្រធានអង្គការសុខភាពពិភពលោក នៃការិយាល័យប្រចាំតំបន់ សម្រាប់ទ្វីបអាមេរិករបស់អង្គការ WHO បានប្រាប់ដល់សន្និសីទ សារព័ត៌មានមួយថា “នៅក្នុងពេលនេះ បណ្តាប្រទេសភាគច្រើន នៅអាមេរិកខាងត្បូង… ត្រូវបានគេរាយការណ៍ ដែលមាននិន្នាការកើនឡើង…ហើយមានប្រទេសជាច្រើន ក្នុងចំណោមប្រទេសទាំងនេះ ICUs (អង្គភាពថែទាំជំងឺលក្ខណៈគ្រួសារ) គឺមានអ្នកជំងឺច្រើននាក់” ។

ស្ថិតិចុងក្រោយចេញដោយអង្គការ WHO បានឲ្យដឹងថា បច្ចុប្បន្ននេះ ទ្វីបអាមេរិក ជាទ្វីបស្ថិតក្នុងលំដាប់កំពូលក្នុងចំណោមតំបន់ទាំងអស់ចំនួន៦ ដែល WHO បានចាត់ទុកតំបន់ទំាងឆ្លងជំងឺ និងស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយរាប់ឃើញថា មានជាង៤០ភាគរយនៃករណីឆ្លងនៅទូទំាងពិភពលោក និងមានជាង៤៧ភាគរយនៃអ្នកស្លាប់នៅទូទាំងពិភពលោក ។

គួររំលឹកថា WHO បានឲ្យដឹងកាលពីថ្ងៃពុធថា ករណីថ្មី១,៤លាននាក់ បានរកឃើញនៅ ទ្វីបអាមេរិក កាលពីសប្តាហ៍មុន ។ ប្រេស៊ីល ត្រូវបានគេរាយការណ៍ថា មានចំនួនអ្នកស្លាប់ខ្ពស់ ជាងគេបំផុតនៅក្នុងតំបន់ ដេលមានអ្នកស្លាប់បន្ថែមទៀត ចំនួន១៧.៦៦៧នាក់ គិតក្នុងសប្តាហ៍មុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top