ព័ត៌មានអន្តរជាតិ

ករណីលិចនាវា នៅដែនទឹកអាមេរិក បណ្តាលឲ្យស្លាប់០២នាក់ និង២៣នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស០២នាក់បានស្លាប់ និង២៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ បន្ទាប់ពីមានករណីលិច ទូកមួយគ្រឿង កាលពីថ្ងៃអាទិត្យនៅ ឆ្នេរសមុទ្រនៃក្រុង សាន់ឌីយ៉ាហ្គោ សហរដ្ឋអាមេរិក ។

អង្គភាពជួយសង្គ្រោះអគ្គីភ័យ ប្រចាំក្រុង សាន់ឌីយ៉ាហ្គោ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា ទីភ្នាក់ងារជាច្រើន ក្នុងនោះបូករួមទាំង ឆ្មាំនៅសាន់ឌីយ៉ា់ហ្គោ បានជួយសង្គ្រោះពលរដ្ឋចំនួន២៥នាក់់ ពីក្នុងទឹក ។

ទីភ្នាក់សហព័ន្ធ សហរដ្ឋអាមេរិក បានឲ្យដឹងថា “សោកស្តាយណាស់ មនុស្ស០២នាក់មិនអាចជួយស្រោចស្រង់ជីវិតបាននោះទេ ។ ២៣នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក” ។

អង្គភាពដដែលនេះបានឲ្យដឹងទៀតនៅក្នុងបណ្តាញសង្គម Twitter ថា “កំពុងតែធ្វើការរុករកនៅក្នុងទឹកដែលមានទាំងយន្តហោះ និងទូកជាច្រើនគ្រឿង” ។

អង្គភាពខាងលើបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហរដ្ឋអាមេរិកថា ឧប្បត្តិហេតុ ត្រូវបានគេរាយការណ៍ថា នៅជិតមហាវិថីលេខ២០០ Catalina ដែលបានកើតឡើងនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ។

នាវានោះត្រូវបានគេដឹងថា បានក្រឡាប់លិចចូលក្នុងទឹក នៅចំណុច Point Loma ដែលស្ថិតនៅឧបទ្វីបមួយ ដែលគេស្គាល់ថា Cabrillo National Monument ដែលជាឧទ្យានជាតិ តែមួយគត់ របស់ក្រុងសាន់ឌីយ៉ាហ្គោ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top