Covid-19

សហរដ្ឋអាមេរិក នឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយអង្គការពាណិជ្ជកម្ម ពិភពលោកជុំវិញការដកប៉ាតង់ វ៉ាក់សាំងកូវីដ១៩

បរទេស៖ រដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួននឹងចាប់ផ្តើមកិច្ចពិភាក្សានៅសប្ដាហ៍នេះ ជាមួយអង្គារពាណិជ្ជកម្មពិភពលោក ជុំវិញការដកកម្មសិទ្ធិបញ្ញា សម្រាប់ថ្នាំវ៉ាក់សាំងកូរ៉ូណា ស្របពេលដែលសកម្មជន និងមេដឹកនាំបរទេសនានា អំពាវនាវឲ្យគំាទ្រដល់ចលនា កំពុងកើនឡើងមួយ ឲ្យបដិសេធប៉ាតង់ សម្រាប់ផលប្រយោជន៍ប្រទេសក្រីក្រី។

ប្រធានបុគ្គលិកសេតវិមាន លោក Ron Klain បាននិយាយប្រាប់នៅក្នុងអំឡុង កិច្ចសម្ភាសន៍កាលពីថ្ងៃអាទិត្យថា លោកស្រី Katherine Tai ជាមន្ត្រីចរចាពាណិជ្ជកម្មជាន់ខ្ពស់អាមេរិក នឹងធ្វើដំណើរទៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបើកការពិភាក្សាគ្នា ស្តីពីវីធីធ្វើឲ្យថ្នាំវ៉ាក់សំាងកូវីដ១៩ ចែកចាយកាន់តែទូលំទូលាយឡើង។

សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានសម្ពាធពីសកម្មជន អ្នកនយោបាយនិងមេដឹកនាំបរទេសនានា បង្កើនដាក់លើសេតវិមានឲ្យគាំទ្រ ដល់ការលើកលែងប៉ាតង់ឱសថ លើការផលិតថ្នាំវ៉ាក់សាំង ដើម្បីអនុញ្ញាតឲ្យប្រទេសក្រីក្រ ផលិតទម្រង់ថ្មីផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍មុន នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បាននិយាយប្រាប់លោកប្រធានាធិបតី ចូ បៃដិន ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ស្តីពីសកម្មភាពមួយដែលខ្លួនធ្វើឡើង មុនអង្គការពាណិជ្ជកម្មពិភពលោក រួមជាមួយអាហ្វ្រិកខាងត្បូង លើកលែងបទបញ្ញត្តិពាណិជ្ជកម្ម ពាក់ព័ន្ធថ្នាំវ៉ាក់សាំង ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top