ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅ អាហ្វហ្គានីស្ថាន បណ្តាលស្លាប់តិចបំផុត១២នាក់

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា  រដ្ឋាភិបាលក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្ស១២នាក់បានស្លាប់ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាគ្រោះទឹកជំនន់បានវាយប្រហារ តំបន់មួយចំនួននៅខេត្ត Herat ស្ថិតនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ។

រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយថា “គ្រោះទឹកជំនន់ភ្លាមៗ បានកើតឡើងនៅក្នុងតំបន់ជាច្រើន នៅក្នុងស្រុក Adraskan និងស្រុកជាប់គ្នា នៅខេត្ត Herat កាលពីថ្ងៃចន្ទ”  ។

យោងតាមប្រភពមួយចេញពីរដ្ឋាភិបាលក្នុងស្រុក បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ គឺស្ត្រីម្នាក់ និងកុមារចំនួន០៤នាក់ ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា គ្រោះទឹកជំនន់ ក៏បានបំផ្លាញផ្ទះអស់ចំនួន១០ខ្នង និងចំការជាច្រើន នៅក្នុងស្រុក និងបង្កឲ្យខូចខាតផ្លូវធ្វើចរាចរណ៍ជាច្រើន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top