ព័ត៌មានអន្តរជាតិ

UNHCR៖ ជនអន្តោប្រវេសន៍ ចំនួន៤៥០នាក់ ត្រូវបានជួយសង្គ្រោះនៅ ក្នុងទឹកដីអ៊ីតាលី

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លូននៃអង្គការ សហប្រជាជាតិ ហៅកាត់ (UNHCR) បានប្រកាសកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ចំនួន៤៥០នាក់ ត្រូវបានជួយសង្គ្រោះ និងបានបញ្ជូនទៅកាន់អ៊ីតាលី ។

តួលេខទាំងនេះ ក្នុងនោះបូករួមទាំងកុមារប្រមាណ១៨០នាក់ ត្រូវបានជួយសង្គ្រោះ ដោយអង្គការឃ្លាំមើលដែនសមុទ្រ ដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ និងបាននាំយកទៅកាន់កំពង់ផែ នៅក្រុង Trapani ប្រទេសអ៊ីតាលី ។

លោកស្រី Carlotta Sami អ្នកនាំពាក្យមកពី UNHCR បានលើកឡើងថា “ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ពលរដ្ឋប្រមាណ១.៥០០នាក់ បាននាំមកក្នុងទឹកដីអ៊ីតាលី” ។

លោកស្រីបានបញ្ជាក់ថា “ភាគច្រើននៃអ្នកដែលមកដល់ បានធ្វើដំណើរពីលីប៊ី ដោយទូកមានបញ្ហានៅលើផ្ទៃសមុទ្រ និងបានហៅចូលដើម្បីឲ្យជួយសង្រ្គោះ” ។

មានចំនួនកើនឡើងនៃជនអន្តោប្រវេសន៍ដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ខណៈដែលពលរដ្ឋចំនួន១០.៤០០នាក់ បានមកដល់អ៊ីតាលី នៅក្នុងឆ្នាំ២០២១នេះ ហើយ១៧០ភាគរយលើសពីដើមឆ្នាំ៥ខែនៃឆ្នាំ២០២០ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top