ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រ ប្រទេសថៃ ព្រះរាជទាន ព្រះរាជទ្រព្យ ជំនួយវេជ្ជសាស្រ្ត ដល់ឥណ្ឌា ដែលកំពុង រងវិបត្តិធ្ងន់ធ្ងរ ពីជំងឺកូវីដ១៩, ទ័ពអាកាសថៃ នឹងដឹកទៅថ្ងៃនេះ

បរទេស៖ ការផ្គត់ផ្គង់អុកស៊ីសែន ជួយសង្គ្រោះជីវិត ដែលជាព្រះរាជទាន ដោយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ប្រទេសថៃ សម្រាប់អ្នកជំងឺកូវីដ-19 នឹងត្រូវបញ្ជូនទៅ ប្រទេសឥណ្ឌា នៅថ្ងៃនេះ ដោយកងកម្លាំងអាកាស របស់កងទ័ពអាកាសថៃ នៅពេលដែលមហន្តរាយវីរុស របស់ប្រទេសនេះ កាន់តែធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះរបស់កងទ័ពអាកាសថៃ ក៏នឹងដឹកសម្ភារៈសង្គ្រោះដែលបរិច្ចាគ ដោយសមាគមឥណ្ឌា នៅក្នុងប្រទេសថៃ សភាពាណិជ្ជកម្មឥណ្ឌា – ថៃ និងសមាគមអតីតនិស្សិតឥណ្ឌា បច្ចេកវិទ្យា។

ឧបករណ៍វេជ្ជសាស្ត្រ និងជំនួយមនុស្សធម៌ នៅលើយន្ដហោះ រួមមាន ម៉ាស៊ីនអុកស៊ីសែនចំនួន ៧០, ធុងអុកស៊ីសែនចំនួន ៣០០ និងឧបករណ៍ សម្រាប់កំណត់អុកស៊ីសែន ចំនួន ២០០ ។

ប្រភពព័ត៌មានពីកងទ័ពអាកាស បាននិយាយថា ខ្លួនកំពុងរៀបចំជើងហោះហើរពិសេសមួយ ហើយទាំងយន្តហោះដឹកទំនិញ Airbus A340 ឬយន្តហោះដឹកអ្នកជញ្ជូន C130 នឹងត្រូវប្រើដើម្បីដឹកសម្ភារៈផ្គត់ផ្គង់នេះ៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top